សំណួរ៖ តើអ្នកបើកម៉ោងប៉ុន្មាន?
យើងបើកពីម៉ោង 07:30 ព្រឹក ដល់ 05:30 ល្ងាច
7 ថ្ងៃក្នុងមួយសប្តាហ៍ (រួមទាំងថ្ងៃបុណ្យជាតិ)។
សំណួរ៖ តើអ្នកទទួលយកសាច់ប្រាក់ទេ?
បាទ/ចាស យើងទទួលយកតែសាច់ប្រាក់សម្រាប់ពេលបច្ចុប្បន្នប៉ុណ្ណោះ។
សំណួរ៖ តើកុមារត្រូវបានអនុញ្ញាតឱ្យទៅលេងទេ?
ចម្លើយ៖ បាទ/ចាស យើងសុំអោយអាណាព្យាបាលក្មេងនៅជាមួយគ្រប់ពេលវេលា។
សំណួរ៖ តើសំបុត្រថ្លៃចូលទស្សនាតម្លៃប៉ុន្មាន?
ពលរដ្ឋខ្មែរ៖ ឥតគិតថ្លៃ
ភ្ញៀវអន្តរជាតិ 6 ដុល្លារ (រួមទាំងមគ្គុទេស៏សម្លេង)។
សំណួរ៖ សារមន្ទីរទួលស្លែង (ស២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដូចគ្នាដែរឬទេ?
ទីតាំងប្រវត្តិសាស្ត្រទាំំងពីរ មានការទំនាក់ទំនងគ្នាយ៉ាងសំខាន់។ វិធីសាស្ត្រនៃការសួរចម្លើយ ការធ្វើទាតុណកម្ម និងការប្រហារជីវិតបានធ្វើឡើងនៅពន្ធនាគារ ស-២១ (ដែលគេស្គាល់សព្វថ្ងៃថាជាសារមន្ទីរឧក្រិដ្ធិកម្មប្រល័យពូជសាសន៏ទួលស្លែង)
ចំពោះទីតាំងជើងឯក (ឥឡូវកេស្គាល់ថាមជ្ឃមណ្ឌលប្រល័យពូជសាសន៏ជើងឯក) ត្រូវបានគេកំណត់ថាជាកន្លែងសម្រាប់ការប្រហារជីវិតទ្រង់ទ្រាយធំ។ ជនរងគ្រោះជាង២មុឺននាក់មកពីស-២១ និងកន្លែងផ្សេងទៀតត្រូវបានប្រហារជីវិតនៅទីតាំងជើងឯកនេះ។