ការអភិរក្ស និង ការរក្សាទុក
-អភិរក្សដោយដាក់សារធាតុគីមី ដើម្បីរក្សាទុកឆ្អឹង និងសម្លៀកបំពាក់មុននឹងយកទៅតម្កល់ទុកក្នុងស្តូបរំលឹកវិញ្ញាណក្ខន្ធជើងឯក។
-ថ្គាមចំនូន៣៥០ ត្រូវបានប្រមូលពី ជាន់១២ នៃស្តូនចេតិយដើម្បីពិនិត្យ ប្រហែល 15% នៃថ្គាមដែលបានពិនិត្យទាំងអស់ត្រូវបានរកឃើញថាមានរបួសដោយសារការកាប់ឬវាយលើលលាដ៍ក្បាលដែលភាគច្រើនដោយប្រើឧបករណ៍មុតស្រួចដូចជា ដាវ ពូថៅ ចបកាប់។
- គ្រោងឆ្អឹងត្រូវបានសម្អាត រួចយកទៅត្រាំក្នុងសារធាតុគីមី រក្សាទុកក្នុងរយៈពេលយូរ និងធ្វើការវិភាគយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់ភេទ អាយុ សញ្ជាតិ និងមូលហេតុនៃការស្លាប់ដោយធ្វើកោសល្យវិច្ច័យ។